វគ្គបណ្ដុះបណ្ដាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត
• វគ្គបណ្ដុះបណ្ដាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិ
សំដៅដល់វគ្គបណ្តុះបណ្តាល និងការប្រឡងដែលរៀបចំឡើងដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សម្រាប់រាល់រូបវន្តបុគ្គលដែលបម្រើការងារនៅក្នុងក្រុមហ៊ុនដែលធ្វើអាជីវកម្ម និងផ្តល់សេវាកម្មនៅក្នុងវិស័យមូលបត្រ ដូចជាបុគ្គលិកជាន់ខ្ពស់ បុគ្គលិកផ្នែកបច្ចេកទេស និងបុគ្គលិកសំខាន់ៗដទៃទៀត របស់ក្រុមហ៊ុនទាំងនោះ ដែលវគ្គបណ្តុះបណ្តាលនេះ ផ្តោតជាសំខាន់ទៅលើក្របខណ្ឌបទប្បញ្ញត្តិ និងផ្នែកបច្ចេកទេសក្នុងវិស័យមូលបត្រ។ បន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាល និងបំពេញតាមលក្ខខណ្ឌតម្រូវនៃវគ្គបណ្តុះបណ្តាល រូបវន្តបុគ្គលត្រូវចូលរួមការប្រឡងដែលរៀបចំឡើងដោយ ន.ម.ក. ។
• កម្មវិធីអប់រំវិជ្ជាជីវៈបន្ត
សំដៅដល់កម្មវិធីបំពេញបន្ថែមនូវវិជ្ជាជីវៈជំនាញ ក៏ដូចជាចំណេះដឹងថ្មីៗរួមមាន៖ បទប្បញ្ញត្តិថ្មីៗ ផ្នែកបច្ចេកទេស និងករណីសិក្សាជាដើម បន្ទាប់ពីបានការទទួលស្គាល់គុណវុឌ្ឍិរបស់ខ្លួនលើកដំបូង តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និងបានប្រឡងជាប់ជាស្ថាពរ។ ដើម្បីបន្តសុពលភាពគុណវុឌ្ឍិរបស់ខ្លួន និងអាចបន្តធ្វើអាជីវកម្ម និងផ្តល់សេវាកម្មក្នុងវិស័យមូលបត្រ បុគ្គលទទួលបានគុណវុឌ្ឍិ ត្រូវតែចូលរួមកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងរយៈពេល ២ឆ្នាំម្តង ឬតាមការកំណត់របស់ ន.ម.ក.។ ចំពោះបុគ្គលដែលតម្រូវឱ្យចូលរួមកម្មវិធីអប់រំវិជ្ជាជីវៈបន្ត គឺត្រូវបំពេញតាមលក្ខខណ្ឌវត្តមាន និងមិនតម្រូវឱ្យមានការប្រឡងទទួលស្គាល់គុណវុឌ្ឍិម្តងទៀតឡើយ។
ការចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តតាមអនឡាញ |
សូមចុចតំណរភ្ជាប់ (Link)៖ ការចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលតាមអនឡាញ |
ព័ត៌មានផ្សេងៗពាក់ព័ន្ធការដាក់ពាក្យស្នើសុំចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត |