អង្កការចាត់តាំង

ន.ម.ក. មានរចនាសម្ព័ន្ធចាត់តាំងដូចខាងក្រោម​​​ ៖


ថ្នាក់ដឹកនាំបច្ចេកទេសរបស់​ ន.ម.ក ​​ ៖

ឈ្មោះ តួនាទី
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក
ឯកឧត្តម សៀង ធីរិទ្ធ

អគ្គនាយករង

ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ និងនាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ

ឯកឧត្តមបណ្ឌិត វិន ភក្តី

អគ្គនាយករង

ទទួលបន្ទុកនាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ និងនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលអភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ ទំនងអន្តរជាតិ

លោកជំទាវ សុខ សុគន្ធជីវី

អគ្គនាយករង

ទទួលបន្ទុកនាយកដ្ឋានកិច្ចការគតិយុត្ដិ និងនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

លោក កែប សំភី

ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ

លោកស្រី ថៃ សុខផល្លីន

ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ

លោកស្រី ហ៊ លីគា

ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនង អន្ដរជាតិ

លោក ឃុន គីមលៀង

ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្ដរការីមូលបត្រ

លោក ណា ពៅបញ្ញារិទ្ធ

ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ដិ

លោក​ លេខា វិចិត្រ

ប្រធាននាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ

នាយកដ្ឋានរបស់ ន.ម.ក.

ន.ម.ក. មាននាយកដ្ឋានចំណុះចំនួន ០៦(ប្រាំមួយ)ដែលត្រូវគ្រប់គ្រងដោយអគ្គនាយកនៃ ន.ម.ក. មានដូចជាៈ

នាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ
នាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ មានមុខងារតួនាទីដូចតទៅ៖

រៀបចំផែនការ និងថវិការបស់ ន.ម.ក.
គ្រប់គ្រងកិច្ចការរដ្ឋបាល
ផ្គង់ផ្គង់ និងជួសជុលសំភារៈបរិក្ខារការិយាល័យ
ចាត់ចែងការងារពិធីការ
ធ្វើទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ និងឯកជននានា
រៀបចំគោលនយោបាយ គ្រប់គ្រង និងជ្រើសរើសបុគ្គលិក
រៀបចំតារាងប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភនានាដល់មន្ដ្រីនៃ ន.ម.ក.
គ្រប់គ្រង និងផ្ដល់សេវាកម្មបច្ចេកវិទ្យាព័ត៌មាន


នាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ
នាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ មានមុខងារ និងតួនាទីដូចតទៅ៖

រៀបចំលក្ខខណ្ឌតម្រូវនានាសម្រាប់ផ្ដល់ការអនុញ្ញាតឲ្យក្រុមហ៊ុននានាបោះផ្សាយលក់
មូលបត្រជាសាធារណៈ
រៀបចំលក្ខខណ្ឌតម្រូវនានា ទាក់ទងនឹងអភិបាលកិច្ច និងការគ្រប់គ្រងក្រុមហ៊ុនបោះផ្សាយមូលបត្រជា សាធារណៈ
ត្រួតពិនិត្យលក្ខខណ្ឌតម្រូវនានា ទាក់ទងនឹងអភិបាលកិច្ច និងការគ្រប់គ្រងក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ជាសាធារណៈ ជាប្រចាំ
ត្រួតពិនិត្យការអនុវត្ដតាមស្ដង់ដាគណនេយ្យ និងសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រជាសាធារណៈ
ត្រួតពិនិត្យ និងផ្ដល់យោបល់លើការស្នើសុំបោះផ្សាយមូលបត្រលក់ជាសាធារណៈ
ពិនិត្យ និងផ្ដល់យោបល់លើការស្នើសុំចុះបញ្ជី ឯកសារផ្ដល់ព័ត៌មាន ឯកសារផ្ដល់ព័ត៌មានបន្ថែម ឯកសារ ផ្ដល់ព័ត៌មានជំនួស និងសេចក្ដីថ្លែងនានាដែលពាក់ព័ន្ធនឹងធុរកិច្ចមូលបត្រ
ចុះបញ្ជីឯកសារផ្ដល់ព័ត៌មាន ឯកសារផ្ដល់ព័ត៌មានបន្ថែម ឯកសារផ្ដល់ព័ត៌មានជំនួស និងសេចក្ដីថ្លែង នានារបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ
ពិនិត្យ និងផ្សព្វផ្សាយឯកសារផ្ដល់ព័ត៌មាន ឯកសារផ្ដល់ព័ត៌មានបន្ថែម ឯកសារផ្ដល់ព័ត៌មានជំនួស និង សេចក្ដីថ្លែងនានាដែលពាក់ព័ន្ធនឹងធុរកិច្ចមូលបត្រ តាមប្រព័ន្ធអេឡិចត្រូនិក ឫ/និង តាមប្រព័ន្ធផ្សព្វផ្សាយ សាធារណៈ
ត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ឫ/និង របាយការណ៍អាជីវកម្មរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រលក់ ជាសាធារណៈ
ត្រួតពិនិត្យជាក់ស្ដែងដល់ទីកន្លែង របស់ក្រុមហ៊ុនស្នើសុំបោះផ្សាយមូលបត្រជាសាធារណៈ ប្រសិនបើមាន ការចាំបាច់ស្របតាមក្របខ័ណ្ឌការងារ
គ្រប់គ្រងយន្ដការបោះផ្សាយលក់មូលបត្រជាសាធារណៈ
បញ្ជួនសំណុំរឿងសង្ស័យថាមានការប្រព្រឹត្ដល្មើសនឹងច្បាប់ និងបទបញ្ញត្ដិពាក់ព័ន្ធនឹងការបោះផ្សាយ លក់ មូលបត្រជាសាធារណៈ ទៅនាយកដ្ឋានកិច្ចការគតិយុត្ដ ដើម្បីធ្វើការស៊ើបអង្កេតបន្ដ


នាយកដ្ឋានត្រួតពិនិត្យអន្ដរការីមូលបត្រ
នាយកដ្ឋានត្រួតពិនិត្យអន្ដរការីមូលបត្រ មានមុខងារ និងតួនាទីដូចតទៅ៖

រៀបចំបទបញ្ញត្ដិ និងលក្ខខណ្ឌតម្រូវនានាសម្រាប់ផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុមមូលបត្រ ភ្នាក់ងារក្រុមហ៊ុន មូលបត្រ ទីប្រឹក្សាវិនិយោគ ពាណិជ្ជករមូលបត្រ ឈ្មួញជើងសារមូលបត្រ អ្នកគ្រប់គ្រងមូលនិធិ និងអ្នកចូល រួមដ៏នៃនៅក្នុងទីផ្សារ ដើម្បីដាក់សុំការពិនិត្យ និងអនុញ្ញាតពីអគ្គនាយកនៃ ន.ម.ក.
ពិនិត្យ និងផ្ដល់យោបល់ដល់ការស្នើសុំអាជ្ញាប័ណ្ណ ដើម្បីធ្វើជាក្រុមហ៊ុនមូលបត្រ ភ្នាក់ងាររបស់ក្រុមហ៊ុន មូលបត្រ ទីប្រឹក្សាវិនិយោគ ពាណិជ្ជករមូលបត្រ ឈ្មួញជើងសារមូលបត្រ អ្នកគ្រប់គ្រងមូលនិធិ និងអ្នកចូល រួមដ៏ទៃទៀតនៅក្នុងទីផ្សារ
ត្រួតពិនិត្យ និងតាមដាននូវប្រតិបត្ដិការរបស់ក្រុមហ៊ុនមូលបត្រ ភ្នាក់ងារក្រុមហ៊ុនមូលបត្រ ទីប្រឹក្សាវិនិយោគ ពាណិជ្ជករមូលបត្រ ឈ្មួញជើងសារមូលបត្រ អ្នកគ្រប់គ្រងមូលនិធិ និងអ្នកចូលរួមដ៏ទៃទៀតនៅ ក្នុងទីផ្សារ
ត្រួតពិនិត្យជាក់ស្ដែងដល់ទីកន្លែងតាមការចាំបាច់ នូវប្រតិបត្ដិការរបស់ ក្រុមហ៊ុនមូលបត្រ ភ្នាក់ងារក្រុមហ៊ុន មូលបត្រ ទីប្រឹក្សាវិនិយោគ ពាណិជ្ជករមូលបត្រ ឈ្មួញជើងសារមូលបត្រ អ្នកគ្រប់គ្រងមូលនិធិ និងអ្នកចូល រួមដ៏ទៃទៀតនៅក្នុងទីផ្សារ
បញ្ជួនសំណុំរឿងសង្ស័យថាមានការប្រព្រឹត្ដល្មើសនឹងច្បាប់ និងបទបញ្ញត្ដិពាក់ព័ន្ធក្រុមហ៊ុនមូលបត្រភ្នាក់ងារ ក្រុមហ៊ុនមូលបត្រ ទីប្រឹក្សាវិនិយោគ ពាណិជ្ជករមូលបត្រ ឈ្មួញជើងសារមូលបត្រ អ្នកគ្រប់គ្រងមូលនិធិ និងអ្នកចូលរួមដ៏ទៃទៀតនៅក្នុងទីផ្សារ


នាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ
នាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រមានមុខងារនិងតួនាទីដូចតទៅ៖

រៀបចំបទបញ្ញត្ដិ និងលក្ខខណ្ឌតម្រូវនានា សម្រាប់ផ្ដល់ការអនុញ្ញាតឲ្យធ្វើប្រតិបត្ដិការជាមួយ
ប្រតិបត្ដិករទីផ្សារមូលបត្រ ប្រតិបត្ដិករប្រព័ន្ធផាត់ទាត់ និងទូទាត់ និងប្រតិបត្ដិកររក្សាទុកមូលបត្រ ដើម្បីដាក់សុំការ
ពិនិត្យ និងអនុញ្ញាតពីអគ្គនាយកនៃ ន.ម.ក.
ពិនិត្យ និងផ្ដល់យោបល់លើពាក្យស្នើសុំការអនុញ្ញាត ដើម្បីធ្វើជាប្រតិបត្ដិករទីផ្សារមូលបត្រ
ប្រតិបត្ដិករប្រព័ន្ធទូទាត់ និងផាត់ទាត់ និងប្រតិបត្ដិកររក្សាទុកមូលបត្រ
ត្រួតពិនិត្យ និងតាមដានលើការផ្គត់ផ្គង់ប្រព័ន្ធជួញដូរមូលបត្រ និងប្រតិបត្ដិការផ្សេងៗទៀតរបស់
ប្រតិបត្ដិករទីផ្សារមូលបត្រ
ត្រួតពិនិត្យ និងតាមដានលើប្រតិបត្ដិការនៃប្រតិបត្ដិករប្រព័ន្ធផាត់ទាត់ និងទូទាត់
ត្រួតពិនិត្យ និងតាមដានលើប្រតិបត្ដិការនៃប្រតិបត្ដិកររក្សាទុកមូលបត្រ
ត្រួតពិនិត្យជាក់ស្ដែងដល់ទីកន្លែងតាមការចាំបាច់ ចំពោះប្រតិបត្ដិករទីផ្សារមូលបត្រ ប្រតិបត្ដិករប្រព័ន្ធ ផាត់ទាត់ និងទូទាត់ និងប្រតិបត្ដិកររក្សាទុកមូលបត្រ
បញ្ជួនសំណុំរឿងសង្ស័យថាមានការប្រព្រឹត្ដល្មើសនឹងច្បាប់ និងបទបញ្ញត្ដិពាក់ព័ន្ធនឹងប្រតិបត្ដិករទីផ្សារ
មូលបត្រ ប្រតិបត្ដិករប្រព័ន្ធផាត់ទាត់ និងទូទាត់ និងប្រតិបត្ដិកររក្សាទុកមូលបត្រ ទៅនាយកដ្ឋានកិច្ចការ គតិយុត្ដដើគតិយុត្ដដើម្បីធ្វើការស៊ើបអង្កេតបន្ដ


នាយកដ្ឋានកិច្ចការគតិយុត្ដ
នាយកដ្ឋានកិច្ចការគតិយុត្ដ មានមុខងារនិងតួនាទីដូចតទៅ៖

ពិនិត្យ និងផ្ដល់យោបល់លើវិធានប្រតិបត្ដិការរបស់ប្រតិបត្ដិករទីផ្សារមូលបត្រ ប្រតិបត្ដិករប្រព័ន្ធផាត់ទាត់ និងទូទាត់ និងប្រតិបត្ដិកររក្សាទុកមូលបត្រ ដើម្បីដាក់សុំការត្រួតពិនិត្យ និងសម្រេចពីអគ្គនាយកនៃ ន.ម.ក.
ពិនិត្យ និងផ្ដល់យោបល់លើវិធានប្រតិបត្ដិការដែលស្នើដោយស្ថាប័ននិយ័តករ
រៀបចំបទប្បញ្ញត្ដិចាំបាច់នានា និងលើកសំណើធ្វើវិសោធនកម្មច្បាប់ និងបទបញ្ញត្ដិផ្សេងៗដើម្បីគាំទ្រដល់ ការអភិវឌ្ឍវិស័យមូលបត្រ
ពង្រឹងការអនុវត្ដច្បាប់ ឫបទប្បញ្ញត្ដិពាក់ព័ន្ធវិស័យមូលបត្រ
ទទួលពាក្យបណ្ដឹង និងធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងប្រតិបត្ដិការបោះផ្សាយ និងជួញដូរមូលបត្រដែល ល្មើសច្បាប់ ឫមិនប្រក្រតី ទាំងនៅក្នុងទីផ្សារដំបូង និងនៅក្នុងទីផ្សារបន្ទាប់
ពិនិត្យ និងផ្ដល់យោបល់ដើម្បីចាត់វិធានការដាក់ពិន័យនានា ពាក់ព័ន្ធនឹងបុគ្គលប្រព្រឹត្ដល្មើសនឹងច្បាប់ និងបទបញ្ញត្ដិនានា ដែលពាក់ព័ន្ធនឹងវិស័យមូលបត្រ
សម្រុះសម្រួលដោះស្រាយវិវាទអ្នកចូលរួមក្នុងទីផ្សារមូលបត្រ
ចាត់វិធានការផាកពិន័យអន្តរការណ៍ លើបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិនានាដែលពាក់ពាព័ន្ធនឹង វិស័យមូលបត្រ
រៀបចំសំណុំរឿងពាក់ព័ន្ធដើម្បីដាក់ពាក្យបណ្ដឹងទៅតុលាការ
អនុវត្តការងារផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គនាយកនៃ ន.ម.ក.


នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្ដរជាតិ
នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្ដរជាតិមានមុខងារតួនាទីដូចតទៅ៖

សិក្សាស្រាវជ្រាវពីយុទ្ធសាស្ដ្រនានាដើម្បីអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា សិក្សាស្រាវជ្រាវលើការអភិវ
គ្រប់គ្រង និង ការអភិវឌ្ឍវិស័យមូលបត្រ រៀបចំយុទ្ធសាស្ដ្រដើម្បីជំរុញឲ្យក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ សិក្សាវាយតម្លៃ និងផ្ដល់យោបល
រៀបចំយុទ្ធសាស្ដ្រ ដើម្បីជំរុញឲ្យក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ
សិក្សាវាយតម្លៃ និងផ្ដល់យោបល់លើការបង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មី មុននឹងអនុញ្ញតឲ្យបោះផ្សាយនៅលើ ទីផ្សារ
រៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់សាធារណជន និងអ្នកចូលរួមនានាក្នុងវិស័យមូលបត្រ
ធ្វើទំនាក់ទំនងជាមួយនិយ័តករមូលបត្រនៃបណ្ដាប្រទេសក្នុងតំបន់ និងនៅក្នុងពិភពលោក
ចូលរួមក្នុងវេទិកាជាតិ និងអន្ដរជាតិពាក់ព័ន្ធនានា