ចក្ខុវិស័យ & បេសកកម្ម

ចក្ខុវិស័យ

គណៈកម្មការមូលត្រកម្ពុជាហៅកាត់ថា គ.ម.ក ត្រូវបានបង្កើតឡើងក្រោយពីច្បាប់មូលបត្ររដ្ឋ និងច្បាប់ស្ដីពីការបោះផ្សាយ និង ជួញដូរមូលបត្រមហាជនបានអនុម័តរួច។ គ.ម.ក មាន គោលដៅគ្រប់គ្រងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចូលរួមចំ ណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរមូលធនពី សាធារណជន ឫអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហរិញ្ញវត្ថុសម្រាប់ការវិនិយោគនៅ កម្ពុជា។

បេសកម្ម

បង្កើត និងរក្សាឲ្យមានទំនុកចិត្ដពីអ្នកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការ ការពារសិទ្ធិស្របច្បាប់ របស់អ្នកវិនិយោគ និងធានាឲ្យមានការបោះផ្សាយ និងការជួញដូរ មូលបត្រប្រកបដោយសណ្ដាប់ ធ្នាប់ និង ត្រឹមត្រូវ។
លើកកម្ពស់ការគ្រប់គ្រងទីផ្សារមូលបត្រឲ្យមានប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍទីផ្សារនេះឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ។
ជំរុញឲ្យមានភាពសម្បូរបែបនៃឧបករណ៍សញ្ជ័យ តាមរយៈការទិញមូលបត្រ និងឧបករណ៍ ហិរញ្ញវត្ថុផ្សេងទៀត។
ជំរុញឲ្យមានការធ្វើវិនិយោគទុនពីបរទេស និងការចូលរួមក្នុងទីផ្សារមូលបត្រ នៅក្នុងព្រះរា ជាណាចក្រកម្ពុជា។
ជួយសម្រួលដល់ការធ្វើឯកជនភាវូបនីយកម្មសហគ្រាសសាធារណៈ នៅក្នុងព្រះរាជាណា ចក្រកម្ពុជា។