សំនួរ-ចម្លើយ

Open AllClose All

សំនួរ-ចម្លើយ ពាក់ព័ន្ធ គ.ម.ក.

គណៈកម្មការមូលបត្រកម្ពុជា គឺជាអ្វី?
គណៈកម្មការមូលបត្រកម្ពុជា( គ.ម.ក.) ជាស្ថាប័នដែលមានមុខងារគ្រប់គ្រង ត្រួតពិនិត្យទីផ្សារមូលបត្រ គ្រប់គ្រងបណ្តាប្រតិបត្តិករមូលបត្រ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនបោះផ្សាយមូលបត្រ និងសំដៅការពារអ្នកវិនិយោគមូលបត្រ ព្រមទាំងធានាឲ្យមានការជួញដូរមូលបត្រប្រកបដោយសណ្តាប់ធ្នាប់ និងត្រឹមត្រូវនៅក្នុងវិស័យមូលបត្រនៃព្រះរាជាណាចក្រ កម្ពុជា។
គណៈកម្មការមូលបត្រកើតឡើងនៅពេលណា?
គណៈកម្មការមូលបត្រកម្ពុជាត្រូវបានបង្កើតឡើងដោយច្បាប់សី្តពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០០៧។ ការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ម.ក. ត្រូវបានធ្វើឡើងដោយ អនុលោមតាមអនុក្រឹត្យសី្តពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០០៨។
តើអ្វីទៅជាគោលដៅ និងគោលបំណងទូទៅនៃ គ.ម.ក.?
គណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.)មានគោលដៅ និងគោលបំណងដូចខាងក្រោម៖
• គ្រប់គ្រង និងត្រួតពិនិត្យទីផ្សារមូលបត្រ រួមទាំងទីផ្សារមូលបត្ររដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
• កំណត់លក្ខខណ្ឌ ដើម្បីផ្តល់ការអនុញ្ញាតជូនប្រតិបតិ្តករទីផ្សារមូលបត្រ ប្រតិបតិ្តករប្រព័ន្ធផាត់ទាត់និងទូទាត់មូលបត្រ និងប្រតិបត្តិកររក្សាទុកមូលបត្រ។
• កំណត់លក្ខខណ្ឌដើម្បីផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនមូលបត្រ និងភ្នាក់ងាររបស់ក្រុមហ៊ុនមូលបត្រ
• លើកកម្ពស់ និងជម្រុញដល់ការគោរពតាមលក្ខខណ្ឌនៃច្បាប់ និងបទប្បញ្ញតិ្តដែលពាក់ព័ន្ធនានា
• បង្កើត និងរក្សាទំនុកចិត្តអ្នកវិនិយោគដោយការពារសិទិ្ធរបស់អ្នកវិនិយោគ និងធានាឲ្យមានការបោះផ្សាយមូលបត្រប្រកបដោយសណ្តាប់ធ្នាប់ និងត្រឹមត្រូវ។
• ជម្រុញការអភិវឌ្ឍន៌ទីផ្សារមូលបត្រ
• ដោះស្រាយវិវាទនានា ដែលពាក់ព័ន្ធនឹងវិស័យមូលបត្រ
• បង្ការ និងដាក់ទណ្ឌកម្មចំពោះបទល្មើសនានាដែលផ្តល់ផលប៉ះពាល់ដល់ទីផ្សារមូលបត្រ និងអ្នកវិនិយោគ។
តើវិសាលភាពនិយតកម្មនៃ គ.ម.ក. មានទំហំយ៉ាងដូចម្តេច?
គណៈកម្មការមូលបត្រមានសមត្ថកិច្ច និងសិទិ្ធអំណាចពេញលេញក្នុងការរៀបចំនូវបទប្បញ្ញតិ្តនានា ដែលពាក់ព័ន្ធវិស័យមូលបត្រ។
តើច្បាប់ និងបទប្បញ្ញតិ្តអ្វីដែលបង្ហាញពីសមត្ថកិច្ចរបស់ គ.ម.ក.?
សមត្ថកិច្ចរបស់ គ.ម.ក. មានបញ្ញត្តនៅក្នុងច្បាប់សី្តពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ច្បាប់សី្តពីមូលបត្រ រដ្ឋ អនុក្រឹត្យស្តីពីការអនុវត្តច្បាប់សី្តពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃគណៈកម្មការមូលបត្រកម្ពុជា និងបទប្បញ្ញតិ្តដទៃទៀតដែលបញ្ញត្តក្នុងប្រកាសនានាពាក់ព័ន្ធនឹងវិស័យមូលបត្រ។
តើនរណាជាប្រធាន និងសមាជិកនៃ គ.ម.ក.?
គណៈកម្មការមូលបត្រកម្ពុជាមានប្រធានមួយរូប និងសមាជិកចំនួន ៨រូប។ ប្រធាននៃ គ.ម.ក. ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គ.ម.ក. មានសមាជិក៨រូបដូចខាងក្រោម៖
១. តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ០១រូប
២. តំណាងធនាគារជាតិកម្ពុជា ០១រូប
៣. តំណាងក្រសួងពាណិជ្ជកម្ម ០១រូប
៤. តំណាងក្រសួងយុត្តិធម៌ ០១រូប
៥. តំណាងទីស្តីការគណៈរដ្ឋមន្រ្តី ០១រូប
៦. អគ្គនាយកនៃ គ.ម.ក. ០១រូប
៧. អ្នកជំនាញដែលមានបទពិសោធន៍វិស័យមូលបត្រ ០២រូប
តើរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់ គ.ម.ក. មានទម្រង់យ៉ាងដូចម្តេច?
គ.ម.ក. ដឹកនាំដោយអគ្គនាយក០១រូប ដែលមានឋានៈ និងបុព្វសិទិ្ធស្មើនឹងរដ្ឋលេខាធិការ និងមានអគ្គនាយករដ្ឋមួយចំនួនជាជំនួយការ។
គ.ម.ក.មាននាយកដ្ឋានចំណុះចំនួន០៦ដូចខាងក្រោម៖
១. នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
២. នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ
៣. នាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ
៤. នាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ
៥. នាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ
៦. នាយកដ្ឋានកិច្ចការគតិយុត្ត គ.ម.ក. មានអង្គភាពសវនកម្មផ្ទៃក្នុង ដែលស្ថិតនៅក្រោមការដឹកនាំ និងគ្រប់គ្រងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាននៃ គ.ម.ក.។
តើ គ.ម.ក. មានទីតាំងនៅកន្លែងណា?
គណៈកម្មការមូលបត្រកម្ពុជាមានទីតាំងនៅផ្ទះលេខ៩៩ ផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថី្ម ខ័ណ្ឌសែនសុខ រាជធានីភំពេញ។

សំនួរ-ចម្លើយ បច្ចេកទេស

១១គុណសម្បត្តិ និង គុណវិបត្តិរបស់ទីផ្សារមូលបត្រដល់សេដ្ឋកិច្ចជាតិ
១០What are the settlement and payment cycles on the Cambodia exchange?
​Cycles settlement and payment is T+2 (business day)
What parties are involved in these transactions with regards to settlement and clearing houses?
​The parties are involved in these settlements and payment includes Cash settlement agent (Commercial bank accreditation from the SECC), clearing and settlement operator and Operator of Securities Depository.
What day in the Cambodian exchange closed and how does this impact the settlement cycle?
​The closing day of Cambodia Exchange is Public holiday. Trading days are from Monday to Friday (Except Public holiday), it does not impact settlement day, because settlement day is T+ 2 (business day). (For more detail information please visit the website http://www.secc.gov.kh/khmer/m23.php?pn=3&no=23)
Are there any restricts regarding foreign investment on the exchange?
​No restriction for foreigner investor
What procedure is followed in case of failure to deliver share on the settlement day?
​Operating Rules of Securities Clearing and Settlement of the Cambodia Securities exchange according to Article 9.-Good Faith Deposit
       Before placing the client's orders, the members shall ensure that their clients have in cash for buying securities and in concerned securities for selling in compliance with the requirements stipulated in the paragraph 2 of this article.
       The minimum rates of the good faith deposit for a bid order and ask order shall be as following:
       1. At least 100% of a mount cash for bid order;
       2. At least 100 % of securities for the equity for ask order.
       The members shall ensure that the amount of cash and the quantity securities required as the good faith deposit shall be kept or frozen for the settlement or until the order become invalid. In Cambodia bid and ask securities have no margin account, so the case failure to delivery share rarely happen. (For more detail information please visit the website http://www.secc.gov.kh/khmer/m23.php?pn=3&no=23)
Are there any restrictions on short selling and borrowing?
Short selling and borrowing not yet.
What are the trading costs associated with the Cambodia Exchange?
Trading cost associate with the Cambodia exchange have two parts.
-For member pay to CSX
-For investor pay to Securities firm
-For member pay to According to our PRAKAS on the Implementation of the Operating Rules Of Securities Market Article 24.-Securities Transaction Fees
The members shall pay securities transaction fee in relation to services provided pursuant to these rules. Calculation method for transaction fee, payers and time of payment are as follows:
       1- Rate: The fee for the equity securities trading service shall be levied on the amount of value of trade settled (the amount of fee obtained shall be rounded up to the first decimal place) at the rate of 25/10,000 (twenty five-ten thousandths) or 0.25%.
       2- Payers: securities firms which are members of the CSX.
       3- Time of Payment: 8:30 am on the settlement day.
(For more detail information please visit the website http://www.secc.gov.kh/khmer/m23.php?pn=3)
-For investor pay to Securities firm under process (To be confirm)
- Is there any tax on securities transaction?
​In Cambodia no tax on securities transaction
- Is there any tax on securities capital gain?
​In Cambodia have no tax on capital gain
Tax incentive on Profit Tax for Equity and/or Debt Securities Issuing Companies and on Withholding Tax for Securities Investors.
Article 4.Tax Incentives on Profit Tax for Equity and/or Debt Securities Issuing Companies Equity and/or Debt Securities issuing companies approved by the SECC and listed on the permitted Securities Market shall fulfill the form and submit to the General Department of Taxation through SECC in order to grant tax incentives by reducing 10% of total amount of tax on profit to be paid for three (03) years. The three (03) years of tax incentives above shall be calculated from:
       a. the beginning of the taxable year of securities issuance within the first six (6) months of the taxable year.
       b. the beginning of the taxable year after the taxable year by which securities are issued within the last six (6) months of the taxable year.
Article 5.– Tax Incentives on Withholding Tax for Securities Investors
Public investors shall gain fifty (50%) percent deduction of withholding tax on interest and/or dividend which derives from holding and/or buying-selling the government securities, equity securities and debt securities for the period of three (03) years counting from the opening of securities market. The person ,withholding agents, disbursing interest and/or dividend shall calculate the withholding tax as prescribed in the paragraph 1 prior to disbursement and submission of withholding tax declaration letter to tax administration with compliance to a particular form no later than day fifteenth (15th) of the following month after withholding.
How is the transaction fee?
- For member pay to CSX
-For investor pay to Securities firm
-For member pay to According to our PRAKAS on the Implementation of the Operating Rules of Securities Market Article 24.-Securities Transaction Fees
The members shall pay securities transaction fee in relation to services provided pursuant to these rules. Calculation method for transaction fee, payers and time of payment are as follows:
       1- Rate: The fee for the equity securities trading service shall be levied on the amount of value of trade settled (the amount of fee obtained shall be rounded up to the first decimal place) at the rate of 25/10,000 (twenty five-ten thousandths) or 0.25%.
       2- Payers: securities firms which are members of the CSX.
       3- Time of Payment: 8:30 am on the settlement day.
(For more detail information please visit the website http://www.secc.gov.kh/khmer/m23.php?pn=3)
-For investor pay to Securities firm under process (To be confirm)