បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត

វគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ

• វគ្គបណ្តុះបណ្តាលនិងការប្រឡងក្នុងវិស័យមូលបត្រ

បុគ្គលដែលតម្រូវឱ្យចូលរួមវគ្គបណ្តុះបណ្តាលនិងការប្រឡងក្នុងវិស័យមូលបត្រ និងសាធារណជនទូទៅ ដែលមានបំណងចូលរួមវគ្គបណ្តុះបណ្តាលនិងការប្រឡងក្នុងវិស័យមូលបត្រ ត្រូវដាក់ពាក្យស្នើសុំចុះឈ្មោះមក ន.ម.ក. ទៅតាមទម្រង់ ផ្ដល់ឯកសារភ្ជាប់ និងបង់ថ្លៃចុះឈ្មោះដែលកំណត់ដោយ ន.ម.ក.

• កម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ

ដើម្បីបន្តសុពលភាពលទ្ធផលប្រឡង ឬលទ្ធផលនៃការចូលរួមកម្មវិធីអប់រំវិជ្ជាជីវៈបន្ត បុគ្គលដែលត្រូវបន្តសុពលភាព ត្រូវដាក់ពាក្យស្នើសុំចុះឈ្មោះចូលរួមកម្មវិធីអប់រំវិជ្ជាជីវៈបន្តមក ន.ម.ក. ទៅតាមទម្រង់ ផ្ដល់ឯកសារភ្ជាប់ និងបង់ថ្លៃចុះឈ្មោះ ដែលកំណត់ដោយ ន.ម.ក. ឱ្យបាន ១៥ (ដប់ប្រាំ) ថ្ងៃមុនសុពលភាពចាស់ផុតកំណត់។

ការចុះឈ្មោះ និងបង់ថ្លៃតាមអនឡាញ សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ
សូមចុចតំណរភ្ជាប់ (Link)៖ ការចុះឈ្មោះ និងបង់ថ្លៃតាមអនឡាញ សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ
ព័ត៌មានផ្សេងៗពាក់ព័ន្ធការដាក់ពាក្យស្នើសុំចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត
- គោលការណ៍ណែនាំស្ដីពី ការចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត
- សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការប្រព័ន្ធចុះឈ្មោះ និងបង់ថ្លៃតាមអនឡាញ សម្រាប់វគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ