
|
និយ័តករមូលបត្រកម្ពុជាហៅកាត់ថា ន.ម.ក. ត្រូវបានបង្កើតឡើងក្រោយពីច្បាប់មូលបត្ររដ្ឋ និងច្បាប់ស្ដីពីការបោះផ្សាយ និង ជួញដូរមូលបត្រមហាជនបានអនុម័តរួច។ ន.ម.ក. មានគោលដៅគ្រប់គ្រងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមតាមរយៈការកៀរគរមូលធនពីសាធារណជន ឫអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហរិញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។